នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ មានរៀបចំកិច្ចប្រជុំពិភាក្សាលើការរៀបចំសូចនាករ និងគោលដៅសូចនាករ កម្រិតចង្កោមសកម្មភាពសម្រាប់ថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលដឹកនាំដោយលោក អ៊ុក សុផា អគ្គលេខាធិការរង តំណាងឯកឧត្តមអគ្គលេខាធិការ, និងលោក សាយ អ៊ាន ប្រធាននាយកដ្ឋានផែនការថវិកា ដោយមានការចូលរួមពីតំណាងក្រុមការងារថវិកា នៃអគ្គគោលនយោបាយ, អគ្គលេខាធិការដ្ឋានគណៈកម្មាធិការជាតិផលិតភាពសេដ្ឋកិច្ចកម្ពុជា, អគ្គលេខាធិការដ្ឋានក្រមប្រឹក្សាគាំពារសង្គម, វិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, លេខាធិការដ្ឋានក្រុមប្រឹក្សានីតិកម្ម, អគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង, មជ្ឈមណ្ឌលបណ្តុះធុរកិច្ច "តេជោ" ព្រមទាំងអគ្គលេខាធិការដ្ឋាន កសហវ.។